Category: ការចិញ្ចឹមត្រីដែលមិនប៉ះពាល់ដល់បរិស្ថាន
-

ដំណោះស្រាយផ្អែកលើធម្មជាតិ និងការចិញ្ចឹមត្រីនៅខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា
ការផ្លាស់ប្តូរឆ្ពោះទៅរកដំណោះស្រាយផ្អែកលើធម្មជាតិនៅក្នុងខេត្តស្ទឹងត្រែងតំណាងឱ្យមាគ៌ាដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងភាពធន់ និរន្តរភាព និងសន្តិសុខមនុស្សនៅក្នុងអាងទន្លេមេគង្គក្រោម។ ដោយប្រឈមមុខនឹងភាពប្រែប្រួលអាកាសធាតុកាន់តែកើនឡើង អសន្តិសុខទឹក និងការរេចរឹលបរិស្ថាន សហគមន៍ក្នុងតំបន់បានបង្កើតយុទ្ធសាស្ត្រសម្របខ្លួនប្រកបដោយភាពច្នៃប្រឌិត ដែលរួមបញ្ចូល វារីវប្បកម្ម ការស្តារប្រព័ន្ធអេកូឡូស៊ី ការអភិរក្សសហគមន៍ និងជីវភាពរស់នៅប្រកបដោយ ចីរភាព។
-

វារីវប្បកម្មជាលក្ខណៈសហគមន៍ក្នុងប្រទេសឡាវ៖ ជម្រើសដែលមានសក្តានុពលសម្រាប់ជីវភាពក្នុងអំឡុងពេលអភិរក្សជលផល
នៅពេលដែលប្រជាជនក្នុងមូលដ្ឋានទទួលបានជំនាញថ្មីៗ ហើយអាចប្រកបរបរចិញ្ចឹមជីវិតពីជំនាញទាំងនោះ នោះសហគមន៍នឹងមានសមត្ថភាពកាន់តែប្រសើរក្នុងការសម្របខ្លួនទៅនឹងបញ្ហាបរិស្ថាននិងការប្រែប្រួលអាកាសធាតុ។ បន្ទាប់មក សហគមន៍នឹងនៅតែជាអ្នកការពារទន្លេរបស់ខ្លួនប្រកបដោយភាពធន់និងស្វ័យភាព។
-

កម្ពុជា៖ តួនាទី ដែនកំណត់ និងឱកាសសម្រាប់ស្ត្រីក្នុងការធ្វើឲ្យមានសមាហរណកម្មប្រព័ន្ធចិញ្ចឹមបង្គា-កោងកាង
ទាក់ទងនឹងការចិញ្ចឹមបង្គា-កោងកាងនៅក្នុងប្រទេសកម្ពុជា ភស្តុតាងដែលមានស្រាប់បង្ហាញថាស្ត្រីគឺជាចូលករដ៏សំខាន់ ដែលពួកគេដើរតួនាទីជាអ្នកទីផ្សារ និងជាអ្នកធ្វើសេចក្តីសម្រេចចិត្តក្នុងគ្រួសារ ប៉ុន្តែពួកគេត្រូវបានប្រឈមមុខ យ៉ាងលំបាកជាមួយនឹងសិទ្ធិធ្វើការសម្រេចចិត្ត នៅថ្នាក់សហករណ៍ និងការគ្រប់គ្រងព្រៃកោងកាង។ ការរៀបចំប្រព័ន្ធកសិកម្មឱ្យមានសមធម៌ ទាមទារឱ្យមានការរួមបញ្ចូលស្ត្រីនៅក្នុងក្រុមអ្នកផលិត ស្ថាប័នគ្រប់គ្រងរួមគ្នា ការបណ្តុះបណ្តាល និងយន្តការចែករំលែកអត្ថប្រយោជន៍។
-

ប្រព័ន្ធរុក្ខវារីវប្បកម្ម៖ ការរក្សាតុល្យភាពរវាងទិន្នផលផលិតកម្ម និងការគាំពារបរិស្ថានក្នុងវិស័យវារីវប្បកម្ម
ប្រព័ន្ធរុក្ខវារីវប្បកម្មនេះផ្តល់ឱ្យនូវអាហារប្រូតេអ៊ីនតាមរយៈត្រី និងបន្លែស្រស់ៗក្នុងប្រព័ន្ធតែមួយ។ ត្រីផ្តល់នូវប្រភពប្រូតេអ៊ីនដ៏គួរឱ្យទុកចិត្តសម្រាប់របបអាហារ ខណៈដែលបន្លែស្លឹក និងដំណាំបន្លែផ្សេងៗដែលដាំដុះ រួមចំណែកដល់អាហារូបត្ថម្ភក្នុងគ្រួសារ និងអាចបង្កើនចំណូលបន្ថែម។
-

វារីវប្បកម្ម (ការចិញ្ចឹមត្រី) ជាដំណោះស្រាយផ្អែកលើធម្មជាតិ (NbS)៖ ការជំរុញអោយមានសមភាពយេនឌ័រ និងការអភិវឌ្ឍប្រកបដោយចេរភាពនៅក្នុងប្រទេសមេគង្គក្រោម
ការសិក្សាបង្ហាញជាប់លាប់ថា ការចូលរួមដែលរួមបញ្ចូលយេនឌ័របង្កើនផលិតភាព ដោយសារគ្រួសារដែលអនុវត្តការគ្រប់គ្រងប្រកបដោយសមធម៌សម្រេចបានទិន្នផលខ្ពស់ និងប្រសិទ្ធភាពប្រសើរឡើង។ ដូច្នេះ ការដោះស្រាយវិសមភាពយេនឌ័រមិនត្រឹមតែជាបញ្ហានៃយុត្តិធម៌សង្គមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមាគ៌ាឆ្ពោះទៅរកលទ្ធផលសេដ្ឋកិច្ចកាន់តែរឹងមាំ និងភាពធន់តាមវិស័យផងដែរ។
